នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អមដំណើរដោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្រុក នៅស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល និងស្រុកល្វាឯម ខេត្តកណ្តាល ។ ជំនួបសំណេះសំណាលនេះ ដើម្បីឈ្វេងយល់អំពីសភាពការណ៍រួមក្នុងមូលដ្ឋាន និងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសមេរោគបម្លែងថ្មី(អូមីក្រុង) ការងារសន្តិសុខសណ្តាប់ធ្នាប់ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ។ ដោយមានការអញ្ជើញចូលរួមពីអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល អភិបាលស្រុកទាំងបី និងក្រុមប្រឹក្សាឃុំនៃស្រុកទាំងបី ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បាននាំយកថវិកាមួយចំនួនរបស់ក្រុមទៅឧបត្ថម្ភសាលាស្រុកទាំងបី និងឃុំទាំង៤០៕
ប្រភព៖នាយកដ្ឋានព័ត៌មាន