khmer eng
  • សម្តេចប្រធានព្រឹទ្ធសភាទទួលជួបគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជា
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង៩:៣០នាទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបគណៈប្រតិភូក្រុមមិត្តភាពព្រឹទ្ធសភាបារាំង-កម្ពុជាដឹកនាំដោយឯកឧត្តម វ៉ាំងសង់ អេប្លេ (Vincent Eble) សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុម នៅវិមានព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តម វ៉ាំងសង់ អេប្លេ ដឹកនាំគណៈប្រតិភូបានមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។
    ទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះបានឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យដែលមានស្រាប់ និងរួមចំណែកបន្តពង្រឹងពង្រីកឱ្យកាន់តែខ្លាំងក្លាថែមទៀតរវាងកម្ពុជា-បារាំង និងរវាងព្រឹទ្ធសភាទាំងពីរ ដើម្បីនាំមកនូវគុណប្រយោជន៍ដ៏ធំធេងទាំងពេលបច្ចុប្បន្ន និងពេលអនាគតសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន