





នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាអនុប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីពិនិត្យសុខភាព និងអនាម័យកុមារ ចំនួន១៥០នាក់ របស់គ្លីនិក ម៉ើ ឌល់សេត សហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាព ឯកឧត្តម ណាសៀត អូស្មាន ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជា ស្ថិតនៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី