














នារសៀលថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំអូរស្វាយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបចំនួន៤៣៣នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សាឫទ្ធីសែនជ័យ១ ភូមិឫទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ក្នុងឱកាសសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត បាននាំយកមកនូវអំណោយមួយចំនួនសម្រាប់ចែកជូនប្រជាពលរដ្ឋចូលរួមដោយក្នុងម្នាក់ទទួលថវិកា១០,០០០រៀល និងសារុងចំនួន១, លោកគ្រូ អ្នកគ្រូទទួលបានថវិកាក្នុងមួយនាក់ចំនួន៥០,០០០រៀល និងសារុងចំនួន១, សិស្សានុសិស្សក្នុងមួយនាក់ទទួលបានសម្ភារសិក្សាចំនួន១ឈុត និងថវិកាចំនួន៥,០០០រៀល, ប្រជាការពារក្នុងមួយនាក់ទទួលបានថវិកាចំនួន៣០,០០០រៀល និងសារុងចំនួន១, ឧបត្ថម្ភសាលាបឋមសិក្សា ឫទ្ធី សែនជ័យចំនួន ៩០០,០០០រៀល ឧបត្ថម្ភស្រុកបូរីអូរស្វាយសែនជ័យនូវថវិកាចំនួន៥០០,០០០រៀល។ សរុបថវិកាចំណាយចំនួន ៨,៦១១,៤០០រៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន