ឯកឧត្តម អ៊ុំ សារឹទ្ធ ជួបពិភាក្សាការងារជាមួយលោក Antoine RIPOLL
នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក Antoine RIPOLL នាយនៃអគ្គនាយកដ្ឋានគោលនយោបាយអន្តរជាតិ និងទំនាក់ទំនងជាមួយអាស៊ាន អាស៊ីអាគ្នេយ៍នៃសភាអាស៊ី ដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ និងជួយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពសិក្ខាកាមនៃកម្មវិធីការទូតសភា ជាពិសេសសិក្ខាកាមនៃកម្មវិធីបណ្តុះបណ្តាលការទូតសភាជំនាន់ទី៤ នៅសាលប្រជុំពិសេស១ វិមានព្រឹទ្ធសភា៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន