ឯកឧត្តម ឡៅ ឆន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកបរិក្ខា និងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តព្រះព្រហ្មរតន៍ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប
នាថ្ងៃពុធ ទី១៣ ខែកក្តដា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកបរិក្ខា រួមមាន អង្ករ ៥០គីឡូក្រាម ទៀនវស្សា ពីរគូ ស្លាដក់ ១ ភេសជ្ជៈ ១ថង់ ទឹកត្រី ១យួរ ទឹក ស៊ីអីវ ១យួរ ទឹកសុទ្ធ ១កេះ ព្រមទាំងបច្ច័យ ចំនួន ២០០.០០០រៀល ទៅវេរប្រគេនព្រះសង្ឃគង់នៅវត្តព្រះព្រហ្មរតន៍ ស្ថិតនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីទុកសម្រាប់ព្រះសង្ឃរៀបចំចង្ហាន់ក្នុងរដូវចូលវស្សានេះតាមប្រពៃណី ព្រះពុទ្ធសាសនា និងដើម្បីឧទ្ទិសកុសល ជូនដល់បុព្វការីជន មានមាតាបីតា ញាតិកា ទាំង៧សណ្តាន និងបុព្វការីជនអ្នកស្នេហាជាតិ សូមលោកទទួលបានសេចក្តីសុខ កុំបីឃ្លាងឃ្លាតឡើយ។