khmer eng
  • ក្រុមសមាជិកាព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ គណៈប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៨ឆ្នាំ ដោយជរាពាធ កាលពីវេលាម៉ោង១១:៥០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ។

    ក្នុងវេលាដ៏សែនក្រៀមក្រំនេះ ក្រុមសមាជិកាព្រឹទ្ធសភា សូមសម្តែងនូវសេចក្តីសោកស្តាយក្តុកក្តួលឥតឧបមា ប្រកបដោយសមានទុក្ខដ៏សែនក្រៀមក្រំ ចំពោះមរណភាពឯកឧត្តម អ៊ឹង គៀត គឺជាការបាត់បង់ ស្វាមី លោកឪពុក លោកឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់បំផុតរបស់កូនៗ ព្រមទាំងចៅៗ ហើយក៏ជាការបាត់បង់ធនធានមនុស្សដ៏ឆ្នើមមួយរូប ពោរពេញដោយចំណេះដឹង និងជាឥស្សរជនមានស្នាដៃគុណបំណាច់ដែលបានតស៊ូ និងស្នេហាជាតិដ៏ឧត្តុង្គឧត្តម ដែលកន្លងមក ឯកឧត្តមបានបម្រើដល់ឧត្តមប្រយោជន៍ជាតិមាតុភូមិ។

    សពឯកឧត្តម អ៊ឹង គៀត ត្រូវបានតម្កល់ប្រារព្ធធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានស្ថិតនៅបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាសម្រេចបញ្ជូនសេចក្តីព្រាងច្បាប់ពាក់ព័ន្ធផ្លូវអាកាស ទៅគណៈកម្មការទី៩ព្រឹទ្ធសភា ពិនិត្យសិក្សា
    thumbnail
     
    ឯកឧត្តម​ ​ម៉ែ​ន-ស៊ីផាន់​ សមាជិក​ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានចូលរួមស្ដាប់របាយការណ៍ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តស្វាយរៀង
    thumbnail
     
    គណៈកម្មការទី១ព្រឹទ្ធសភា ទទួលជួបពិភាក្សាការងារជាមួយក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោសែន
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ទិសដៅការងារបន្តរបស់អាជ្ញាធរខេត្តស្វាយរៀង
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលឃុំ និងអាជ្ញាធរស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ