សមាជិក និងសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះ សំណាលជាមួយ លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាព្រះឥន្ទកោសីយ៍ ចំនួន ៣១នាក់
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោកជំទាវ ឯម ផលាមុនី សមាជិកាគណៈកម្មការទី១០ និងសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួបសំណេះ សំណាលជាមួយ លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាព្រះឥន្ទកោសីយ៍ ចំនួន ៣១នាក់ ដែលស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ក្នុងឱកាសនោះឯកឧត្ដម ក៏បានឧបត្ថម្ភថវិកាចំនួន៦,០០០ដុល្លារ សម្រាប់ធ្វើការសាងសង់អគារមតេ្តយ្យសិក្សា ។
អត្ថបទពាក់ព័ន្ធ