khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានដាក់លូកាត់ទទឹងផ្លូវមួយកន្លែង ស្ថិតក្នុងភូមិចេកក្បូរ ឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើចុះជួប សំណេះសំណាលជាមួយប្រជាពលរដ្ឋ និងបើកការដ្ឋានដាក់លូកាត់ទទឹងផ្លូវមួយកន្លែង ស្ថិតក្នុងភូមិចេកក្បូរ ឃុំក្រសាំង ស្រុកចុងកាល ខេត្តឧត្តរមានជ័យ អមដំណើរដោយសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក និងលោកអនុប្រធានកាកបាទក្រហមស្រុក សរុបចំនួន៣៤នាក់។ ថ្លែក្នុងឱកាសនោះ ឯកឧត្តមបានថ្លែងកោតសរសើរដល់អាជ្ញាធរមូលដ្ឋាន ដែលបានផ្តល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងប្រសើរ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណ សុវត្ថិភាព និងបន្តខិតខំបំពេញការងារនេះឱ្យកាន់តែប្រសើរថែមទៀត ពិសេសការជំរុញការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ហើយការបើកការដ្ឋានជូននាពេលនេះ គឺដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាយ និងមានភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផល ដោយប្រើប្រាស់លូមុខកាត់កន្លះម៉ែត្រ និងបណ្តោយមួយម៉ែត្រ សរុបចំនួនដប់កង់ ត្រូវចំណាយថវិកាចំនួន១,០០០,០០០រៀល។ ក្នុងឱកាសនោះ ឯកឧត្តម និងលោកអនុប្រធានកាកបាទក្រហមស្រុក បានឧបត្ថម្ភជូនរបស់កំដរដៃដល់អ្នកចូលរួម ផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail