khmer eng
  • ឯកឧត្តម ឡៅ ឆន បានកាន់បិណ្ឌវេនទី២ នៅវត្តព្រៃដង្ហើម ស្ថិតនៅក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប
     
    ចែករំលែក ៖

    នៅថ្ងៃច័ន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ឡៅ ឆន សមាជិកគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ និងលោកជំទាវ ព្រមទាំងកូន ចៅ បានកាន់បិណ្ឌវេនទី២ នៅវត្តព្រៃដង្ហើម ស្ថិតនៅក្នុងឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ដែលជាបុណ្យប្រពៃណីរបស់ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់ ជីដូន ជីតា ក្រុមគ្រសារទាំងអស់ ដែលបានចែកឋានទៅលោកខាងមុខ និងអស់លោក លោកស្រី ជាវិរជនស្នេហាជាតិដែលបានពលី ដើម្បីបុព្វហេតុការពារជាតិមាតុភូមិ សូមបានទទួលនូវមគ្គផលកុសល ដែលកើតពីការធ្វើបុណ្យកាន់វេននេះ សូមអស់លោកទាំងអស់ បានទៅកើតនៅឋានសុគតីភពកុំបីឃ្លាងឃ្លាតឡើយ។ ម្យ៉ាងទៀត ដើម្បីប្រគេនចង្ហាន់ ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃដែលបានគង់សមាទានសីលអស់រយៈមួយត្រីមាស តាមពុទ្ធបញ្ញត្ត នៃព្រះសម្មាសម្ពុទ្ធជាអម្ចាស់ នៃយើង។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail