khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារទាំង ១១នាក់ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុលិចទូក នៅស្រុកលើកដែក
     
    ចែករំលែក ៖

    ដោយមានការណែរនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញ សួរសុខទុក្ខ និង ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពកុមារទាំង ១១នាក់ ដែលបាត់បង់ជីវិតក្នុងឧបទ្ទវហេតុលិចទូក កាលពីល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។
    ក្នុងឱកាសនោះដែរ ឯកឧត្តម បានសម្ដែងនូវការសោកស្តាយជាខ្លាំងចំពោះការបាត់បង់អាយុជីវិតកុមាទាំង ១១នាក់ និងបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំពីសំណាក់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ពីព្រោះការបាត់បង់ជីវិតកុមារទាំង១១រូបនេះមិនត្រឹមតែជាការសោកស្តាយរបស់ក្រុមគ្រួសារនៃសពប៉ុណ្ណោះទេ តែជាព្រឹត្តិការណ៍ដែលធ្វើឱ្យប្រជាជនទូទាំងប្រទេស ជាពិសេសថ្នាក់ដឹកនាំ មានការរន្ធត់ អាណិតអាសូរជាពន់ពេក និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធក្មួយទាំង ១១នាក់ បានសោយសុខក្នុងឋានសុគតិភព។
    ជាការចូលរួមរំលែកទុក្ខ ឯកឧត្តម ប្រាក់ ចំរើន បានចូលរួមឧបត្ថម្ភថវិកាជូនគ្រួសារសពទាំង១១គ្រួសារ ក្នុងមួយគ្រួសារ ១លានរៀន ឧបត្ថម្ភដល់គ្រួសាររងគ្រោះ៤គ្រួសារ ក្នុងមួយគ្រួសារ ៥០ម៉ឺនរៀល និងបានឧបត្ថម្ភដល់កងកម្លាំង និងអាជ្ញាធរឃុំ ចំនួន ២លានរៀល៕
    ប្រភព៖ខុទ្ទកាល័យអនុប្រធានទី២


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា អញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ សំលៀកបំពាក់ ថ្នាំពេទ្យ និងថវិកា ជូនសាលាខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    គណៈប្រតិភូ គណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរឯកឧត្តមបណ្ឌិត អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
    thumbnail
     
    លិខិតជូនពររបស់ឯកឧត្តម ជាម សុផលមករា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ គោរពជូន ថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
    thumbnail
     
    ឯកឧត្តម លោកជំទាវសមាជិក សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញចូលគោរពជូនពរលោកជំទាវ មាន សំអាន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ