ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានរៀបចំអាហារការងារពេលល្ងាចជូនមន្រ្តីរដ្ឋបាលជាន់ខ្ពស់មកពីសភាបារាំង គឺ លោក Philippe Délivet, ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភាបារាំង
កាលពីថ្ងៃពុធទី ១៩ ខែតុលា ឆ្នាំ ២០២២ នៅភោជនីយដ្ឋានកូបេ ខេត្តសៀមរាប ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានរៀបចំអាហារការងារពេលល្ងាចជូនមន្រ្តីរដ្ឋបាលជាន់ខ្ពស់មកពីសភាបារាំង គឺ លោក Philippe Délivet, ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃព្រឹទ្ធសភាបារាំង លោកស្រី Leyla Arslan ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃរដ្ឋសភាបារាំង ដែលអញ្ជើញមកធ្វើគ្រូឧទ្ទេសនាមដល់មន្រ្តីសភាតំបន់ក្នុងវគ្គបណ្តុះបណ្តាលស្តីពី “ទិដ្ឋភាពទូទៅនៃការទទួលខុសត្រូវសភា ការពង្រឹងស្ថាប័ន” ដែលបាននឹងកំពុងប្រព្រឹត្តទៅសណ្ឋាគារ Royal Angkor Resort ខេត្តសៀមរាប ពីថ្ងៃទី ១៧ ដល់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។