ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ អញ្ជេីញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ ណារ៉េត
 
ចែករំលែក ៖

នាវេលាម៉ោង៣រសៀល ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី​ ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជេីញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ចាន់ ណារ៉េត ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតអនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា នីតិកាលទី៤​ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៥:២០នាទីព្រឹក ក្នុងជន្មាយុ៨៣ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសដ៏សោកសៅនេះ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត និងសម្តែងនូវសមានទុក្ខ សោកស្តាយ និងអាឡោះអាល័យជាមួយលោកជំទាវ ឈូន​ ស៊ុនអេង​ ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម ចាន់ ណារ៉េត សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៣ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ