khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន បានសហការជាមួយលោកប្រធានសមាគមថែទាំការពារសុខភាព មនុស្សចាស់ ដើម្បីបន្តរួមគ្នារៀនរស់ឲ្យស្របតាមប្រក្រតីភាពថ្មី នៃជម្ងឺកូវីដ-១៩ 
     
    ចែករំលែក ៖

    ថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៧:២០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ បានសហការជាមួយលោកប្រធានសមាគមថែទាំការពារសុខភាព មនុស្សចាស់ ដើម្បីបន្តរួមគ្នារៀនរស់ឲ្យស្របតាមប្រក្រតីភាពថ្មី នៃជម្ងឺកូវីដ-១៩ ដោយផ្តល់អាទិភាពជូនអ្នកងាយរងគ្រោះចាស់ជរា និងអ្នកមានពិការភាព ជាក់ស្តែងបានចុះជួបផ្ទាល់ដល់ផ្ទះលោកយាយដែលមានព្រះជន្ម៩៤ឆ្នាំ និង៨១ឆ្នាំ និងប្អូនប្រុសពិការជើងទាំងពីររស់នៅភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឧបត្ថម្ភអង្ករចំនួន៥០គីឡូ និងថវិកាមួយចំនួន ដោយសេចក្តីគោរព និងអាណិតស្រឡាញ់បំផុត។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកាព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញបើកវេទិកាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ»
    thumbnail
     
    ឯកឧត្ដម សត ណាឌី បានអញ្ជើញចូលរួមពីធីបញ្ចុះបឋមសិលាកសាងសួនតេជោសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់
    thumbnail
     
    ឯកឧត្តម​ គឹម​ ធា​ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធកាត់ខ្សែបូ សាលាអនុវិទ្យាល័យខ្វាន់ ស៊ាម​ សង្កែ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង