khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន និងលោកជំទាវ មុំ សណ្តាប់ បានអញ្ជើញចូលក្នុងកិច្ចប្រជុំពិនិត្យ និងស្តាប់បទអន្តរាគមន៍របស់ប្រទេសនីមួយៗ ដែលជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបូកសរុបមតិយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ត្រូវជាថ្ងៃទី៣ នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី30 (APPF-30th) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញចូលក្នុងកិច្ចប្រជុំពិនិត្យ និងស្តាប់បទអន្តរាគមន៍របស់ប្រទេសនីមួយៗ ដែលជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីបូកសរុបមតិយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៣។

    ឆ្លៀតក្នុងឱកាសនោះ តាងនាមជាសមាជិកវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក និងគណៈប្រតិភូសភាកម្ពុជា លោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានមានចំណាប់អារម្មណ៍ និងថ្លែងបទអន្តរាគមន៍ដោយលើកឡើងចែករំលែកនូវទស្សនៈមួយចំនួនពាក់ព័ន្ធនឹងប្រធានបទទី២ ស្តីពី “ការអភិវឌ្ឍសេវាថែទាំសុខភាព និងការសម្របសម្រួលដល់ការទទួលបានសេវាថែទាំសុខភាពបឋមប្រកបដោយសមភាព”។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ទេព យុទ្ធី អញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ លោកជំទាវ សាម សារុន នៅក្រុងកំពត ខេត្តកំពត
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយក ឧបភោគបរិភោគ
    thumbnail
     
    ឯកឧត្ដម សត ណាឌី ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួប សំណេះសំណាលជាមួយលោកមេភូមិអន្ទិតសុខ លោកមេឃុំគោកដូង និងបានបន្ដពិនិត្យមើលការសាងសង់បន្ទប់ទឹកជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងភូមិ ចំនួន២បន្ទប់
    thumbnail
     
    លិខិតថ្លែងអំណរគុណរបស់គណៈកម្មការទី១០ព្រឹទ្ធសភា គោរពជូន ឯកឧត្តម អ៊ុំ សរឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    លិខិតជូនពររបស់គណៈកម្មការទី១០ព្រឹទ្ធសភា សូមគោរពជូន លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា