ឯកឧត្តម ឡោក ឆាយ អញ្ជើញបិទវគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្របង្កើត KPIs
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្ត្របង្កើតសូចនាករគន្លឹះវាស់វែងលទ្ធផលការងារ Key Performance Indicators (KPIs) នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា។
វគ្គបណ្តុះបណ្តាលនេះ ឧទ្ទេសនាមដោយអ្នកស្រី យូ បូរី នាយកប្រតិបត្តិក្រុមហ៊ុនថែឡឺន អ៊ិចសឺឡិន ឌឺវេឡូបម៉ិច ផាតនើរ ដែលសិក្សារៀងរាល់ព្រឹក មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ មានសិក្ខាកាមជាថ្នាក់ដឹកនាំមកពីគ្រប់អង្គភាពចំណុះអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចូលរួមសរុបចំនួន៨០នាក់។
វគ្គបណ្តុះបណ្តាលនេះសិក្សាផ្តោតលើចំណុចសំខាន់ៗរួមមាន៖
១.ការណែនាំ ស្តីពីការគ្រប់គ្រងសមិទ្ធផលការងារ
២.ឧបករណ៍នៃការគ្រប់គ្រង សមិទ្ធផលការងារ
៣.ដំណើរការនៃការគ្រប់គ្រង KPIs (ការបង្កើតKPIs និងSMART KPIs)
៤.ទំនាក់ទំនងរវាងKPI ជាមួយផែនការយុទ្ធសាស្ត្រ តាមរយៈ Balance Scored Card
៥.ធាតុសំខាន់ៗក្នុងការធ្វើឱ្យការបង្កើតKPIs ផ្សារភ្ជាប់ជាមួយយុទ្ធសាស្ត្រស្ថាប័ន
៦.ដំណើរការនៃការវាស់វែង និងការប្រមូលទិន្នន័យ
៧.ត្រួតពិនិត្យការគ្រប់គ្រងសមិទ្ធផលការងារ និងការធ្វើឱ្យលទ្ធផលKPIs កាន់តែមាន ភាពប្រសើរឡើងតាមរយៈការឆ្លុះបញ្ចាំងត្រឡប់
៨.ការឆ្លុះបញ្ចាំងត្រឡប់នូវសមិទ្ធផលការងារ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ