នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) ដឹកនាំដោយឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ប្រធានក្រុម និងជាអនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ មន្រ្តី បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក នៅស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួពីសមាជិកក្រុមប្រឹក្សាខេត្ត លោក ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំទាំង០៧ឃុំ បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន៣០នាក់។ ក្នុងឱកាសនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានប្រគល់ឧបករណ៍តេស្តរហ័សជំងឺកូវីដ-១៩ ដល់សាលាស្រុក ចំនួន៣ប្រអប់តូច ថវិកា៥០ម៉ឺនរៀល សង្កាត់ទាំង១០ ក្នុងមួយសង្កាត់ៗ ចំនួន៣ប្រអប់តូច ថវិកា១០ម៉ឺនរៀល មណ្ឌលសុខភាពចំនួន១២ប្រអប់តូច ថវិកា១០ម៉ឺនរៀល មន្ទីរពេទ្យបង្អែកស្រុកចំនួន១៧ប្រអប់តូច និងថវិកា១០ម៉ឺនរៀល៕
ប្រភព៖នាយកដ្ឋានព័ត៌មាន