khmer eng
  • ឯកឧត្ដម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី ល្អមែន CARAVAN របស់ក្រុមហ៊ុនលក់ម៉ូតូហុងដា សាខាខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    រយៈពេលពេញមួយថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នៅបរិវេណខាងជើងក្លោងទ្វារវត្តប្រិយ៍ ស្ថិតក្នុងឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ឌសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធី ល្អមែន CARAVAN របស់ក្រុមហ៊ុនលក់ម៉ូតូហុងដា សាខាខេត្តបន្ទាយមានជ័យ ដែលអមដំណើរ លោក លឿង សុភក្តិ អភិបាលស្រុក លោក ឡៅ ជីងហួរ ម្ចាស់ក្រុមហ៊ុនលក់ម៉ូតូ ហុងដា សាខាខេត្តបន្ទាយមានជ័យ។ ក្នុងកម្មវិធីល្អមែន ក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្សផងដែរ។ កម្មវិធីនេះបងប្អូនគ្រាន់តែចុះឈ្មោះនឹងទទួលបានប័ណ្ណចាប់រង្វាន់ ចូលរួមកម្សាន្តបើកបរម៉ូតូ Dream 2023 ការឆ្លើយសំនួរទទួលបានរង្វាន់ ការថតរូបកម្សាន្តជាមួយម៉ូតូ Dream 2023 ការញុំអាហារសម្រន់ដោយឥតគិតថ្លៃ ការលេងល្បែងកម្សាន្តបោះបាល់ និងការប្ដូរប្រេងម៉ាស៊ីនម៉ូតូដោយឥតគិតថ្លៃ។ ជាមួយគ្នានេះលោក ឡៅ ជីងហួរ បានជូនមួកសុវត្ថិភាពដល់សមត្ថកិច្ច ចំនួន១០ មួកផងដែរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម ងី ច័ន្រ្ទផល ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី១ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុំ សារឹទ្ធ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៩ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដម គិន ណែត នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៥វត្ត នៅស្រុកកោះអណ្ដែត
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម ង្វៀន ហ្វូជុង
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន អនុញ្ញាតឱ្យអភិបាលខេត្តក្បូងសាងប៊ុកដូ សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ