ឯកឧត្តម ទឹម ផន បាននាំយកថវិកា ប្រគល់ជូនគ្រួសារនៃសពលោក វណ្ណ លឹមហេង មេឃុំរំលេច ស្រុកសុីធរកណ្តាល ដែលបានទទួលមរណភាព
នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ទឹម ផន តំណាងក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៦ បាននាំយកថវិកាចំនួន ៤០០ ០០០ (បួនរយពាន់)រៀល ប្រគល់ជូនគ្រួសារនៃសពលោក វណ្ណ លឹមហេង មេឃុំរំលេច ស្រុកសុីធរកណ្តាល ដែលបានទទួលមរណភាពកាលពីនៅថែ្ងទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៥:០៥នាទីព្រឹក ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានក្នុងភូមិព្រៃពោធ៍ ឃុំរំលេច ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង។