khmer eng
  • ឯកឧត្តម ទឹម ផន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ ផ្តល់ជូនដល់រដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែកស្រុក រដ្ឋបាលឃុំទាំង១១ ក្នុងស្រុកស្វាយឣន្ទរ 
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកឧបករណ៍តេស្តរហ័សកូវីដ-១៩ ចំនួន៤កេសធំ ស្មើនឹងចំនួន ២ ៧០០តេស្ត និងថវិកាចំនួន ៦០០ ០០០ រៀល ផ្តល់ជូនដល់រដ្ឋបាលស្រុក មន្ទីរពេទ្យបង្អែកស្រុក រដ្ឋបាលឃុំទាំង១១ ក្នុងស្រុកស្វាយឣន្ទរ នៅសាលប្រជុំសាលាស្រុកស្វាយឣន្ទរ ខេត្តព្រៃវែង។

    ក្នុងឱកាសនោះ ឯកឧត្តម បានថ្លែងកោតសរសើរ និងផ្តល់ការលើកទឹកចិត្តដល់អាជ្ញាធរស្រុក ប្រធានក្រុមប្រឹក្សាឃុំទាំង១១ រួមគ្នាបន្តដោះស្រាយរាល់បញ្ហាប្រឈម និងឧបសគ្គទាំងឡាយដែលបាននិងកំពុងកើតមាន ដើម្បីឱ្យស្រុក ឬមូលដ្ឋានមានការអភិវឌ្ឍកាន់តែល្អប្រសើរជាងនេះថែមទៀត ពិសេសខិតខំរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ