នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា(គណៈកម្មការទី៨) បានប្រជុំក្រោម អធិបតីភាពលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើ៖ ១-ការបូកសរុបលទ្ធផលការងាររបស់គណៈកម្មការទី៨ព្រឹទ្ធសភា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ២-ការទូទាត់ចំណូល-ចំណាយថវិការបស់គណៈកម្មការទី៨ព្រឹទ្ធសភា ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣។ ក្នុងឱកាសនោះឯកឧត្តម លោកជំទាវ ជាអនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការ ព្រមទាំងមន្រ្តីលេខាធិការអមគណៈកម្មការ បានជូនពរលោកជំទាវ ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧៕ ប្រភព៖នាយកដ្ឋានព័ត៌មាន