នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល និងចែកចង្រ្កានសន្សំសំចៃថាមពល ជូនប្រជាពលរដ្ឋចំនួន៤៦៦គ្រួសារ ស្ថិតក្នុងនៅវត្តអង្គតាឯក ភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ ពិធីសំណេះសំណាលប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីអភិបាល នៃគណៈអភិបាលរងខេត្តកំពង់ស្ពឺ លោកជំទាវ លោកស្រី សមាជិកសមាគមនារី លោកជំទាវ លោក លោកស្រី សមាជិកាកិត្តិយគណៈកម្មការសាខាសមាគមនារី កម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកអភិបាលនៃគណៈអភិបាលស្រុកសាមគ្គីមុនីជ័យ តំណាងក្រុមហ៊ុនអ៉ីនត្រាក់កូ និងក្រុមហ៊ុនស៊ីតកូ ក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកាគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។ សូមជម្រាបថា៖ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលចង្ក្រានសន្សំសំចៃថាមពល នាឱកាសនោះរួមមានឃុំពាំងល្វា ចំនួន១៨ភូមិ ទទួលបាន១០០ចង្រ្កាន និងឃុំភ្នំតូច ចំនួន១៨ភូមិ ទទួលបាន៣៦៦ចង្ក្រាន៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន