khmer eng
  • ឯកឧត្តម ប្រាក់ ចំរើន សំណេះសំណាលជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមចលនាស្រ្តី និងអាជ្ញាធរឃុំដំណាក់អំពិល
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមចលនាស្រ្តី និងអជ្ញាធរឃុំដំណាក់អំពិលចំនួន១៦៥នាក់ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ក្នុងឱកាសនោះ ឯកឧត្តម ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រុមចលនាស្រ្តី និងសហភាពសហព័ន្ធយុវជនកម្ពុជាទាំងអស់ដែលបានចូលរួម សូមបន្តផ្សព្វផ្សាយ និងចលនាបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន ជាពិសេសសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាប្រជាពលរដ្ឋខ្មែរ និងដើម្បីចូលរួមបន្តថែរក្សាសន្តិភាពរបស់ប្រទេសជាតិ។

    ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម បានផ្តល់ថវិកាដល់អ្នកចូលរួមទាំងអស់ចំនួន១៦៥នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា២០.០០០រៀល ព្រមទាំងចំណាយលើសម្ភារ និងចំណាយផ្សេងៗសរុបថវិកាចំនួន៣០,៧០០,០០០រៀល៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា គោរពជូន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមថ្លៃថ្លា ប្រកបដោយមង្គលាភិរម្យនៃពិធីចម្រើនជន្មាយុរបស់ឯកឧត្តម ដែលនឹងឈានចូលមកដល់នាថ្ងៃអាទិត្យ ទី១២ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    ឯកឧត្ដម ឈើយ ចាន់ណា និងឯកឧត្ដម អន ស៊ុ អញ្ជើញចូលរួមពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកគ្រឿងឧបភោគ បរិភោគជូនដល់លោកយាយ លោកតា អតីតនិវត្តិជន និងជនមានពិការភាព ចំនួន៦០០នាក់
    thumbnail
     
    សារលិខិតជូនពររបស់លោកជំទាវ ជា ច័ន្ទទេវី ទីប្រឹក្សាសម្តេចតេជោ ប្រធានព្រឹទ្ធសភា គោរពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មង្គលសួស្តីសិរីបវរមហាប្រសើរថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម អាយ ខន ប្រធានស្តីទីគណៈកម្មការទី៦ព្រឹទ្ធសភា គោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរជាតិ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ថូ ភួង ដែលត្រូវជាម្តាយក្មេងរបស់ឯកឧត្តម បានទទួលមរណភាពកាលពីថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១:១២នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ ៩៥ឆ្នាំ ដោយជរាពាធ
    thumbnail
     
    សារលិខិតរំលែកមរណទុក្ខរបស់ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា គោរពជូន ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រុមគ្រួសារ ចំពោះមរណភាព អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជា ម្តាយបង្កើតឯកឧត្តមនាយឧត្តមសេនីយ៍ បានទទួលមរណភាព នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង០១:១២នាទីរំលងអធ្រាត្រ ក្នុងជន្មាយុ៩៥ឆ្នាំ ដោយជរាពាធ