លោកជំទាវ មាន សំអាន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមចូលរួមគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាតលើកទី៤៤
នាថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទីរសៀល នៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា ប្រធានគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាតលើកទី៤៤ បានដឹកនាំកិច្ចប្រជុំគណៈប្រតិភូសភាកម្ពុជា ដើម្បីពិនិត្យ និងសម្រេចលើការផ្តល់ធាតុចូល លើសេចក្តីព្រាងសេចក្តីសម្រេចរបស់គណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា (WAIPA) នៃមហាសន្និបាតលើកទី៤៤ ដែលសមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ត្រូវចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី៕
ប្រភព៖នាយកដ្ឋានព័ត៌មាន