khmer eng
  • គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ខេត្តកំពត
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ខេត្តកំពត គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន  យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយនឹងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកស្ម័គ្រចិត្ត នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តន៍ច្បាប់ពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការ ផ្តោតលើការផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគ្រប់គ្រងថែទាំកុមារ ដោយមានការអញ្ជើញចូលរួមពីតំណាងប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្តកំពត និងមន្រ្តីជំនាញជុំវិញខេត្ត។

    សូមជម្រាបថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនកំពត ចាប់ផ្តើមបង្កើតឡើងនៅឆ្នាំ១៩៩៣ ស្ថិតនៅលើផ្ទៃដី ៤៧៧៨ម៉ែត្រការ៉េ មានគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ជាមន្រ្តីរាជការសរុបចំនួន១២៩នាក់ និងបុគ្គលិកស្ម័គ្រចិត្តសរុបចំនួន១០នាក់ និងសិក្ខាកាមសិស្ស និងនិស្សិតសរុបចំនួន១២៩នាក់ ក្នុងនោះផងដែរ មានសិស្ស និស្សិតស្នាក់នៅក្នុងអន្តេវាសិកដ្ឋានសរុបចំនួន៦២នាក់ ស្រី២៩នាក់។

    វិទ្យាស្ថានបណ្តុះបណ្តាលពហុវិទ្យាស្ថានពហុបច្ចេកទេស រៀបចំការបណ្តុះបណ្តាលទៅលើជំនាញរយៈពេលខ្លី រួមមាន៖ការថែទាំ និងជួសជុលរថយន្ត ការងារជាងកំបោរ តបណ្តាញទឹក សេវាកម្មកំព្យួរទ័រ តបណ្តាញអគ្គិសនី និងអគារ និងផ្សារដែក និងរយៈពេលវែងរួមមាន៖ការថែទាំ និងជួសជុលរថយន្ត សេវាកម្មកំព្យួរទ័រ តបណ្តាញអគ្គិសនី និងអគារ ការងារជាងកំបោរ អគ្គិសនី យន្តសាស្រ្តរថយន្ត  សំណង់ស៊ីវិល ព័ត៌មានវិទ្យា គណនេយ្យ និងហិរញ្ញវត្ថុ ធនាគារ និងហរញ្ញវត្ថុ ទៅលើជំនាញដែលទីផ្សារ សហប្រត្តិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិនានា ដើម្បីលើកកំពស់ប្រសិទ្ធិ ភាពលើការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើនសមធម៌ អភិវឌ្ឍន៍កម្រិតជីវភាពរបស់ប្រជាជន បង្កើន និងពង្រីកចំណេះដឹង ចំណេះធ្វើថ្មីៗ ដល់សិក្ខាកាមសិស្ស និងនិស្សិត។
    ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ មាន សំអាន ក៏បាននាំយកអំពូលភ្លើងសូឡា (Solar light IP67 500W) ចំនួន២០អំពូល និងឧបត្ថម្ភថវិកាចំនួន៤លានរៀល ជូនជាអំណោយដល់វិទ្យាស្ថានផងដែរ៕

    ប្រភព៖នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលការ ផ្តល់សេវាព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកកំពង់ត្រាច ខេត្តកំពត
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ចុះពិនិត្យមើលស្រះទឹក និងដាំកូនឈើប្រណិត នៅស្រុកដំណាក់ចង្អើរ ខេត្តកែប
    thumbnail
     
    គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានគណបក្ស Komeito និងជាសមាជិកព្រឹទ្ធសភាជប៉ុន
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) បានអញ្ជេីញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលការងារសម្រេចបាន ពិធីបញ្ចុះបឋមសិលាជានិមិត្តរូប និងការប្រកាសបង្កេីតវិទ្យាស្ថានកេរតំណែលរបស់ អ.វ.ត.ក ក