ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញសួរសុខទុក្ខ លោកជំទាវ មាន សំអាន បន្ទាប់ពីលោកជំទាវ ត្រឡប់មកពីព្យាបាលជំងឺនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៍
នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា អមដោយឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការ ព្រមទាំងជំនួយការអមគណៈកម្មការទី១០ ព្រឹទ្ធសភា បានអញ្ជើញសួរសុខទុក្ខ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បន្ទាប់ពីលោកជំទាវ ត្រឡប់មកពីព្យាបាលជំងឺនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃឡង់ដ៍ ស្ថិតនៅគេហដ្ឋានក្នុងបុរីប៉េង ហួតបឹងស្នោ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។