ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការទី១០ ព្រឹទ្ធសភា
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា ដើម្បីពិនិត្យរបាយការណ៍ស្តីពីសកម្មភាពលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៣ និងទិសដៅការងារបន្ត នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា៕
ប្រភព៖នាយកដ្ឋានព័ត៌មាន