ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយនឹងថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំក្នុងស្រុកព្រៃកប្បាស និងស្រុកអង្គរបុរី
នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយឯកឧត្តម ខៀវ មុត ប្រធានក្រុម និងជាអនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយនឹងថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំក្នុងស្រុកព្រៃកប្បាស និងស្រុកអង្គបូរី ចំនួន ៩៥នាក់ នៅសាលប្រជុំសាលាស្រុកព្រៃកប្បាស ខេត្តតាកែវ ដើម្បីផ្សព្វផ្សាយអំពីសមិទ្ធផលមុខងារតំណាងរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងចូលរួមត្រៀមការបោះឆ្នោតសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាពេលខាងមុខ និងបញ្ហាផ្សេងៗ…។
ប្រភព៖នាយកដ្ឋានព័ត៌មាន