នាព្រឹកថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី១ នីតិកាលទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សុខុន ប្រធានស្តីទីព្រឹទ្ធសភា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៦០រូប។ អង្គប្រជុំបានដំណើរការតាមរបៀបវារៈដូចខាងក្រោម៖ ១-ការអនុម័តបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ២-ការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការនានារបស់ព្រឹទ្ធសភា។