គណៈកម្មការទី២ ព្រឹទ្ធសភា បានបោះឆ្នោតជ្រើសរើស ប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ
នារសៀលថ្ងៃសុក្រ ទី០៥ ខែមេសា ឆ្នាំ២០២៤ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ នៅសាលប្រជុំគណៈកម្មការទី១ព្រឹទ្ធសភា។
ការបោះឆ្នោតទទួលបានលទ្ធផលដូចខាងក្រោម៖
១.ឯកឧត្តម ធន់ វឌ្ឍនា ប្រធាន
២.ឯកឧត្តម ឈួន ឡេង អនុប្រធាន
៣.ឯកឧត្តម គិន ណែត លេខាធិការ
៤.លោកជំទាវ អ៊ុក ម៉ាលី សមាជិកា
៥.ឯកឧត្តម ញ៉ូវ សុង សមាជិក
ប្រភព៖នាយកដ្ឋានព័ត៌មាន