khmer eng
  • គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា អញ្ជើញចូលជូនពរឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា គណៈប្រតិភូគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តម ធន់ វឌ្ឍនា ប្រធានគណៈកម្មការ បានអញ្ជើញចូលជូនពរឯកឧត្តម អ៊ុច បូរឹទ្ធ អនុប្រធានទី២ព្រឹទ្ធសភា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨។
    តាងនាមឱ្យសមាជិក សមាជិកា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណៈកម្មការទី២ព្រឹទ្ធសភា ឯកឧត្តម ធន់ វឌ្ឍនា បានសម្ដែងនូវសេចក្តីគោរព និងរីករាយឥតឧបមា ដែលមានឱកាសបម្រើប្រទេសជាតិ និងប្រជាជាតិខ្មែរ ក្រោមការដឹកនាំរបស់ឯកឧត្តម អ៊ុច បូរឹទ្ធ អនុប្រធានទី២ព្រឹទ្ធសភា។ ឯកឧត្តមសន្យាថា នឹងខិតខំបំពេញការងារឱ្យអស់ពីកម្លាំងកាយចិត្ត ប្រកបដោយភាពច្នៃប្រឌិត ដើម្បីធានានូវប្រសិទ្ធភាពការងារខ្ពស់។ ទន្ទឹមគ្នានោះ ឯកឧត្តមបានគោរព និងសម្ដែងនូវការអបអរសាទរ ប្រកបដោយសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង នាឱកាសដែលព្រឹទ្ធសភាបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ុច បូរឹទ្ធ ជាអនុប្រធានទី២ព្រឹទ្ធសភា ក្នុងសម័យប្រជុំដំបូងព្រឹទ្ធសភា នីតិកាលទី៥ ។
    ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ឯកឧត្តមបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី វត្ថុសក័សិទ្ធិក្នុងលោក និង់ទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ ជូនចំពោះ ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភានិង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយពរប្រាំប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ