
នាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគម បានអញ្ជើញចូលរួមទទួលទានអាហារសាមគ្គី ដែលរៀបចំបដិសណ្ឋារកិច្ច និងស្វាគមន៍ដោយលោកស្រី DO THI THU THUY ប្រធានសមាគមនារីខេត្ត Dien Bien នៅភោជនីយដ្ឋាន Him Lam ស្ថិតក្នុងខេត្ត Dien Bien នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។