khmer eng
  • លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគម ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីលោក Tran Dang Vuong នាយកសាលា បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ និងចុះពិនិត្យមើលប្រព័ន្ធចំរោះទឹកស្អាត
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ គណៈប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងជាអនុប្រធានសមាគម ដោយមានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីលោក Tran Dang Vuong នាយកសាលា បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់ និងចុះពិនិត្យមើលប្រព័ន្ធចំរោះទឹកស្អាត មានចំណុះចំនួន ២ ០០០លីត្រ ដែលអាចផ្គត់ផ្គង់នូវទឹកស្អាតបរិភោគ និងប្រើប្រាស់នៅក្នុងសាលារៀន សម្រាប់គ្រូបង្រៀនចំនួន ៥៩នាក់ និងសិស្សានុសិស្សចំនួន ៧២០នាក់ នៅបឋមសិក្សា Trường phổ thông dân tộc bán trú tiểu học xã Xá Nhè, huyện Tủa Chùa, tỉnh Điện Biên ស្ថិតក្នុងស្រុក Tua chua ក្នុងខេត្ត Dien Bien នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

    គម្រោងនេះ ខាងភាគីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ក្រុមហ៊ុនស៊ីបកូ (SIPCO) នឹងផ្តល់ជាជំនួយសាងសង់ដោយឥតគិតថ្លៃជូនសាលារៀននៅក្នុងខេត្តកំពង់ឆ្នាំង ប្រទេសកម្ពុជា នាពេលខាងមុខ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៣ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញចុះសួរសុខទុក្ខ​ និង​គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​ នៅខេត្ត​កំពត
    thumbnail
     
    លោកជំទាវ មាន សំអាន និងលោកជំទាវ ឃួន ឃុនឌី អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាពគណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ធំ
    thumbnail
     
    ឯកឧត្តម សាន់ ឡាទីន អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ផ្ទះ និងគោ ជូនគ្រួសារក្រីក្រក្នុងស្រុកឆ្លូង ខេត្តក្រចេះ
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងសភាពការណ៍ថ្មីនៅតាមព្រំដែនកម្ពុជា-ថៃ