សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
 
ចែករំលែក ៖

សមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមអធិបតីភាពភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤ ។
អង្គសិក្ខាសាលាប្រព្រឹត្តទៅមានយៈពេល១ថ្ងៃ ដោយមានអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអាជ្ញាធរសវនកម្មជាតិ សរុបចំនួន ៣១៣នាក់។
អង្គសិក្ខាសាលា មានការធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗចំនួន៦ រួមមាន៖
១. កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ២០២៣-២០២៧ ដំណាក់កាលទី៤ (គណនេយ្យភាពសមិទ្ធកម្ម)
២. យុទ្ធសាស្រ្ដនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ២០១៨-២០២៥
៣. យុទ្ធសាស្រ្ដនៃការទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ២០១៩-២០២៥
៤. ការអនុវការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា
៥. សមិទ្ធផលនៃការអនុវត្តការងារកែទម្រងការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ និងតួនាទី ភារកិច្ច និងសមិទ្ធផលការងាររបស់នាយកដ្ឋានស្រាវជ្រាវថវិកា នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
៦. សមិទ្ធផលនៃការអនុវត្តការងារកែទម្រងការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ និងផែនការសកម្មភាពឆ្នាំ២០២៤ នៃអាជ្ញាធរសវកម្មជាតិ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ