គណៈកម្មការទី៨ព្រឹទ្ធសភា ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈកម្មការទី២ព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការ ក្នុងគោលបំណងបង្កើតនូវទំនាក់ទំនងស្និទ្ធស្នាល សាមគ្គីភាព និងកិច្ចសហការគ្នាល្អ ដើម្បីពិនិត្យលើរូបភាព និងឱកាស សម្រាប់គណៈកម្មការទាំងពីរអាចរួមគ្នាបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមសម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ នៅសាលប្រជុំគណៈកម្មការទី៨ ព្រឹទ្ធសភា។
ជំនួបនេះពិតជាមានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍លើការងារសហការ និងការកសាងស្ថាប័ន ហើយក៏ជាលើកទី១ សម្រាប់គណៈកម្មការទី៨ ចាប់ពីព្រឹទ្ធសភា នីតិកាលទី១ មក មិនដែលមានជំនួបរវាងគណៈកម្មការនិងគណៈកម្មការយ៉ាងស្និទ្ធស្នាលបែបនេះទេ។ គណៈកម្មការទាំងពីរអាចមានលទ្ធភាពសហការគ្នាក្នុងរូបភាពជាច្រើនមានជាអាទិ៍ ៖ វិស័យសេដ្ឋកិច្ច សុខាភិបាល ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាអាទិភាព។
ជាការពិតណាស់ នៅក្រោមម្លប់សន្តិភាព គឺប្រជាពលរដ្ឋត្រូវមានសុខភាព ការងារ និងជីវភាពធូរធារ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ