លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ ឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា ម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង
នារសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានអញ្ជើញចូលរួមពិធីបុណ្យគម្រប់៧ថ្ងៃ ឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ឯម ជា ម្តាយក្មេកឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០នៃព្រឹទ្ធសភា ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០១:៣៥ នាទី រំលងអាធ្រាត ដោយជរាពាធ ក្នុងជន្មាយុ ៩៣ឆ្នាំ។
កម្មវិធីបុណ្យត្រូវបានប្រារព្ធតាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅផ្ទះលេខ២២២ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។