


នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ឃួន ឃុនឌី សមាជិកាគណៈកម្មការទី៨ព្រឹទ្ធសភា និងលោកជំទាវ សួស សារ៉ាម សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមកម្មវិធីបុណ្យ គម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធសព ឯកឧត្ដម ឃួន ផល្លារិទ្ធ អតីតនាយករងខុទ្ទកាល័យ និងត្រូវជាប្អូនប្រុសបង្កើតរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ស្ថិតនៅវត្តវិមានតេជៈ (ហៅវត្តស្រះចក) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។