នាព្រឹកថ្ងៃអាទិត្យ ទី៧ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុំ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាសមាជិកគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសភា នៃមហាសន្និបាតលើកទី៤៩ នៃសភាប្រើភាសាបារាំង (APF) នៅទីក្រុង Montreal ប្រទេសកាណាដា។ កិច្ចប្រជុំបានពិភាក្សាលើរបៀវារៈចំនួន៨៖
១-ការអនុម័តជាអាទ៍ របៀបវារៈនៃកិច្ចប្រជុំ។
២-ការអនុម័តរបាយការណ៍សម័យប្រជុំលើកមុន។
៣-ការធ្វើបទបង្ហាញរបស់តំណាងសភានីមួយៗ ចំនួន៣នាទី
-បទបង្ហាញស្តីពីផលប៉ះពាល់នៃព័ត៌មានមិនពិតនៅក្នុងសភា ការទទួលខុសត្រូវសីលធម៌របស់សមាជិកសភា ប្រឈមមុខនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។
៤-សេចក្តីព្រាងរបាយការណ៍វាយតម្លៃសកម្មភាពសហប្រតិបត្តិការដឹកនាំដោយ APF និង ភាពជឿនលឿននៃគម្រោងសកម្មភាពនៃការព្រាងរបាយការណ៍ស្តីពីការលើកតម្កើងភាសាបារាំង។
៥-ការធ្វើបទបង្ហាញរបស់តំណាងសកលវិទ្យាល័យ Senghor និងប្រធានបណ្តាញក្រមសីលធម៌។
៦-ការបង្ហាញសេចក្តីសម្រេចរបស់គណៈកម្មការសភានាឱកាសខួបលើកទី១០ នៃសភាយុវជនហ្រ្វង់កូហ្វូន។
៧-សេចក្តីព្រាងប្បញ្ញត្តិស្តីពីការការពារអ្នកផ្តល់ព័ត៌មានពីការប្រុងប្រយ័ត្ន (Lanceur d’alerte) ។
៨-កាលបរិច្ឆេទ និងទីកន្លែងនៃកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុ សារឹទ្ធ បានអញ្ជើញធ្វើបទបង្ហាញរយៈពេល៣នាទីស្តីពី ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភាកម្ពុជានីតិកាលទី៥ និងដំណើការព្រឹទ្ធសភាថ្មី ព្រមទាំងការងារសហប្រតិបត្តិការជាមួយAPFក្នុងឆ្នាំ២០២៤។
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ