ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយមន្ត្រីការិយាយល័យជំនួយការអមគណៈកម្មការ
ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំការងារជាមួយមន្ត្រីការិយាយល័យជំនួយការអមគណៈកម្មការ ដើម្បីពិនិត្យ និងជម្រុញការងារទំនាក់ទំនង និងឯកសារពាក់ព័ន្ធសម្រាប់ត្រៀមដំណើរចុះបំពេញបេសកកម្មរបស់គណៈកម្មការនាពេលខាងមុខ ដើម្បីឈ្វេងយល់ការវិវត្តរីកចម្រើន បញ្ហាប្រឈម និងចក្ខុវិស័យ នៅខេត្តស្វាយរៀង និងខេត្តព្រៃវែង ស្ថិតនៅសាលប្រជុំគណៈកម្មការទី៧ ព្រឹទ្ធសភា។