khmer eng
  • ឯកឧត្តម សាយ បូរិន បាននាំនូវទៀនចំណាំព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គរក្រៅ ភូមិអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤
    ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការទី៥ ព្រឹទ្ធសភា បាននាំនូវទៀនចំណាំព្រះវស្សា និងទេយ្យទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តអង្គរក្រៅ ភូមិអង្គរក្រៅ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ រួមមាន៖ ទៀនចំណាំព្រះវស្សា១គូ ត្រីខ១កេស ទឹកបរិសុទ្ធ៣កេស ប៊ីចេង១ស្បោងធំ ប្រេងឆា១កាដុងធំ មីម៉ាម៉ា៣កេស និងបច្ច័យចំនួន៦០០,០០០៛ សម្រាប់ប្រគេនព្រះសង្ឃបួនអង្គ និងអាចារ្យ ប្រាំបីនាក់។ សរុបការចំណាយថវិការួមទាំងអស់ចំនួន២,១០០,០០០៛ (ពីរលានមួយរយពាន់រៀលគត់)។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្ដម អ៊ុច បូររិទ្ធ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាល និងប្រគល់ឯកសណ្ឋាន និងសម្ភារៈបម្រើការងារសន្តិសុខជូនប្រជាការពារ នៅស្រុកបាធាយ ខេត្តកំពង់ចាម
    thumbnail
     
    ឯកឧត្តម សត ណាឌី អញ្ជើញនាំយកថវិកាជូនដល់សាខាកាកបាទក្រហម
    thumbnail
     
    ឯកឧត្តម លីសារី​ អញ្ជើញសំណេះសំណាលសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ​ និងចូលរួមគោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ចូលរួមមហាសន្និបាតសហភាពអន្តរសភា លើកទី១៥២ នៅប្រទេសតួកគីយ៉េ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញចូលគោរពជូនពរឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ