khmer eng
  • ឯកឧត្តម ម៉ម  ប៊ុននាង និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាំយកអំណោយជាឱសថចំនួន១១មុខ ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ
     
    ចែករំលែក ៖

    ឯកឧត្តម ម៉ម ប៊ុននាងប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររឹទ្ធ អនុប្រធានទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយឯកឧត្តម  ឡាន់ ឆន អនុប្រធានក្រុម បានអញ្ជើញនាំយកអំណោយជាឱសថចំនួន១១មុខ ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)” នៃសាធារណរដ្ឋកូរ៉េ  ប្រគល់ជូនដល់មន្ទីរពេទ្យបង្អែកស្រុកតំបែរ សម្រាប់ប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ សំដៅរួមចំណែកដល់ការអភិវឌ្ឍក្នុងវិស័យសុខាភិបាល សុខមាលភាពប្រជាជន។
    ពិធីនេះប្រព្រឹត្តទៅនៅមន្ទីរពេទ្យបង្អែកស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវអភិបាលរងខេត្ត លោកភិបាលស្រុកតំបែរ និងតំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី២ ពិភាក្សាលើសេចក្តីព្រាងច្បាប់ និងត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា