គណៈកម្មការទី១០ព្រឹទ្ធសភា អញ្ជើញឈ្វេងយល់ និងប្រមូលព័ត៌មាន អំពីការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តត្បូងឃ្មុំ
 
ចែករំលែក ៖

គណៈប្រតិភូគណៈកម្មអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត និងមន្ទីរជំនាញពាក់ព័ន្ធនានា នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤…។
ក្នុងឱកាសជំនួបខាងលើនាពេលនេះ មានគោលបំណង ដើម្បីឈ្វេងយល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដែលរួមមាន៖ ទី១-ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ច ទី២-វឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងទី៣-ការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរនានា ដែលខេត្តបានជួបនាពេលកន្លងទៅ និងពេលបច្ចុប្បន្ន…។

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ