khmer eng
  • លោកជំទាវ មាន សំអាន អមដំណើរដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អញ្ជើញចូលរួមក្នុងពិធីចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា ប្រគល់ជូនសាលាបឋមសិក្សារអាងភ្នំ នៅខេត្តព្រះវិហារ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ក្រុមសមាជិកាព្រឺទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញអមដំណើរឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះសួរសុខទុក្ខលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងនាំយកថវិកាសាងសង់អាគារសិក្សាចំនួន០១ខ្នង ចំនួន២០លានរៀល ប្រគល់ជូនសាលាបឋមសិក្សារអាងភ្នំ និងសុីម៉ង់២០តោន ដល់សាលាស្រុកសង្គមថ្មី សម្រាប់សាងសងបន្តជណ្តើរថ្មីឡើងលើភ្នំត្បែង ព្រមទាំងអំណោយសម្ភារសិក្សាដល់សិស្សានុសិស្ស ចំនួន៤០សម្រាប់ រួមមាន៖កាតាប ក្តារឆ្នួន សៀវភៅ កូល័រ កាបូបខ្មៅដៃ ប៊ិច អាវសិស្ស ២រកំប្លេរ អាវកីឡា ២កំប្លេរ ថវិកា ១ម៉ឺនរៀល , លោកគ្រូ អ្នកគ្រូ ចំនួន០៤សម្រាប់ រួមមាន៖ កាតាប អាវកីឡា អាវគ្រូ សៀវភៅ ប៊ិច ១ប្រអប់ ហ្វឺត ១ប្រអប់ ទឹកលុប ដីស ថវិកា ១០ម៉ឺនរៀល ព្រមទាំងកងកម្លាំង និងប្រជាការពារ ចំនួន២៥នាក់ ក្នុងម្នាក់ថវិកា២មុឺនរៀល។
    ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន និងលោកជំទាវ មាន សំអាន ក៏បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន ទេយ្យវត្តុ សម្ភារបរិក្ខារ និងបច្ច័យ ២លានរៀល ប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តថ្មបីដុំ និងវត្តដំបូកខ្មៅ ផងដែរ។
    គូសបញ្ជាក់ថា សាលាបឋមសិក្សារអាងភ្នំ ស្ថិតនៅលើភ្នំត្បែង ក្នុងភូមិក្តីលើ ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តតាកែវ និងមន្ទីរជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
    thumbnail
     
    គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា អញ្ជើញទស្សនកិច្ចនៅក្រុមហ៊ុន VP.Start Technology Co., Ltd. ដែលបង្កើតឡើងដោយវិស្វករកូនខ្មែរ