khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ប្រជុំត្រៀមមានមតិយោបល់ក្នុងអង្គប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥
     
    ចែករំលែក ៖

    នារសៀលថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ចែម វីឌ្យ៉ា ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា ដោយមានការចូលរួមពីលោកជំទាវ ចាន់ សុទ្ធាវី អនុប្រធានក្រុម និងជាប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា រួមទាំងឯកឧត្ដមលោកជំទាវជាសមាជិកសមាជិកាក្រុមសមាជិកព្រឹទ្ធសភាក្រុមទី៣ ដើម្បីពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្ដីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្ដរជាតិតាមផ្លូវអាកាស និងចាត់តាំងតំណាងក្រុមត្រៀមឡើងមានមតិយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ នាពេលខាងមុខ៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកាព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម យស ផានីត្តា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី១
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អញ្ជើញបើកវេទិកាផ្សព្វផ្សាយស្តីពី «វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ»
    thumbnail
     
    ឯកឧត្ដម សត ណាឌី បានអញ្ជើញចូលរួមពីធីបញ្ចុះបឋមសិលាកសាងសួនតេជោសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់
    thumbnail
     
    ឯកឧត្តម​ គឹម​ ធា​ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធកាត់ខ្សែបូ សាលាអនុវិទ្យាល័យខ្វាន់ ស៊ាម​ សង្កែ ស្ថិតនៅឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង