ក្រុមសមាជិកាព្រឹទ្ធសភា ជួបសំណេះសំណាលនិង នាំយកចង្ក្រានសន្សំសំចៃថាមពល ធុងចម្រោះទឹកស្អាតកន្សែងពោះគោ និងសារុងចែកជូនប្រជាពលរដ្ឋក្នុងស្រុកកំចាយមារ
 
ចែករំលែក ៖

ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកចង្ក្រានសន្សំសំចៃថាមពល ធុងចម្រោះទឹកស្អាត កន្សែងពោះគោ និងសារុង  ជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ មកពីឃុំទាំង៨ ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្ត អភិបាលស្រុក ប្រធានមន្ទីរកិច្ចការនារី សមាជិកសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព  និងការអភិវឌ្ឍន៍ខេត្ត និងប្រជាពលរដ្ឋសរុបចំនួន៣០០គ្រួសារ នាព្រឹកថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤។
ព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ អំណោយរបស់ក្រុមសមាជិកាព្រឹទ្ធសភា សមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ និងក្រុមហ៊ុន SIPCO  រួមមា​ន៖ចង្ក្រានសំចៃថាមពលចំនួន១៥០គ្រឿង ធុងចម្រោះទឹកស្អាតចំនួន១៥០គ្រឿង កន្សែងពោះគោចំនួន១៥០​ និងសារុងចំនួន១៥០ សម្រាប់ចែកជូនប្រជាពលរដ្ឋចំនួន៣០០គ្រួសារ   នៅសាលាស្រុកកំចាយមារ ខេត្តព្រៃវែង។
បន្ទាប់មកនារសៀល​ថ្ងៃខែឆ្នាំដដែល
ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន  បានអញ្ជើញដាក់កម្រងផ្កា អុជធូប គោរពវិញ្ញាណក្ខន្ធ និងរំលឹកគុណដល់ដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា  ស៊ីម  និងលោកជំទាវ ញ៉ែម សឿន ជា ស៊ីម នៅចេតិយរបស់សម្តេច ស្ថិតនៅភូមិកន្លែងជ្រៅ ឃុំក្របៅ  ស្រុកកំចាយមារ ខេត្តព្រៃវែង៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ