ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកោះកុងខេត្តពោធិ៍សាត់ និងខេត្តព្រះសីហនុ) បានរៀបចំពិធីសំណេះសំណាលការងារជាមួយនឹងក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយកប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ក្នុងខេត្តព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា នៅសាលប្រជុំខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ស្មៀន និងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងមន្ត្រីពាក់ព័ន្ធសរុបចំនួន៣១១នាក់។ គោលបំណងនៃការរៀបចំពិធីសំណេះសំណាលនេះ ដើម្បីស្វែយល់បន្ថែមអំពី៖ ទី១-ការផ្តល់សេវាសាធារណៈ (អត្រានុកូលដ្ឋាន) ទី២-ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទី៣-ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទី៤-ការងារកសាងផែនការ និងការងារអភិវឌ្ឍន៍មូលដ្ឋាន និងទី៥-បញ្ហាប្រឈម និងសំណូមពរ ព្រមទាំងធ្វើរបាយការណ៍ជូនគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាផ្តល់ អនុសាសន៍ជូនក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដើម្បីកែលម្អ និងបំពេញបន្ថែមការងារដែលសេសសល់។
ប្រភព៖ នាយកដ្ឋានព័ត៌មាន