គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវ ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តរតនគិរី ដឹកនាំដោយឯកឧត្តម រស់ ពិសិដ្ឋ ប្រធានសាលាដំបូង ឯកឧត្តម ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី ដើម្បីជួបពិភាក្សាអំពីការអនុវត្តច្បាប់ និងការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ និងបញ្ហាប្រឈមនានា ដែលសាលាដំបូង និងអយ្យការជួបប្រទះ។ កិច្ចពិភាក្សានេះប្រព្រឹត្តទៅនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាដំបូងខេត្តរតនគិរី ដោយមានការចូលរួមពី អនុប្រធានសាលាដំបូង ចៅក្រម ព្រះរាជអាជ្ញារង ប្រធានលេខាធិការដ្ឋាន ក្រឡាបញ្ជី និងមន្ត្រីជំនាញពាក់ព័ន្ធ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន