ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋនៅឃុំបឹងដោល ឃុំព្រះស្តេច និងឃុំបន្ទាយចក្រី ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង នាថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤។
អំណោយទាំងអស់នោះរួមមាន៖ ធុងចម្រោះទឹកស្អាត ដែលជាអំណោយរបស់ក្រុមហ៊ុន SIPCO និងថវិការបស់ឧកញ៉ា ហ៉ឺបាវី ប្រធានអគ្គនាយក នៃកំពង់ផែស្វយ័តភ្នំពេញ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានស្រុកព្រះស្តេច ចែកជូនដល់ប្រជាពលរដ្ឋចំនួន៧៥០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានធុងចម្រោះទឹកស្អាតចំនួន០១ និងថវិកាចំនួន២ម៉ឺនរៀល៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន