គណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តស្ទឹងត្រែង
គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ អមដំណើរដោយឯកឧត្តម វ៉ាន ដាណា តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងឯកឧត្តម សាន់ ជួយ អនុប្រធានក្រុមមេធាវីស្ម័គ្រចិត្ដសម្តេចតេជោ ហ៊ុន សែន ទទួលបន្ទុកខេត្តក្រចេះ ស្ទឹងត្រែង និងព្រះវិហារ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីឈ្វេងយល់បន្ថែមអំពីការងារពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី១ព្រឹទ្ធសភា នៅសាលាខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន