khmer eng
  • គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា អញ្ជើញស្វែងយល់អំពីការដំណោះស្រាយចំពោះបញ្ហាបំពុលដោយផ្លាស្ទិក នៅជុំវិញពិភពលោក
     
    ចែករំលែក ៖

    គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញចូលរួមក្នុងពិធីធ្វើបទបង្ហាញស្ដីពី សកម្មភាពរបស់នាវាដែលបានសម្អាតផ្លាស្ទិក ការបំពុលលើផ្ទៃទឹកជុំវិញពិភពលោក និងការកែច្នៃកាកសំណល់ផ្លាស្ទីកទៅជាសម្ភារសំណង់ វត្ថុថ្មី និងប្រភពថាមពល ដោយកញ្ញា Morgane ប្រធានគ្រប់គ្រងការសំចតរបស់នាវា Plastic Odyssey នៅកំពង់ផែស្វយ័តភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ។
    កប៉ាល់ Plastic Odyssey បានធ្វើដំណើរជុំវិញពិភពលោក មកពីប្រទេសបារាំង ឆ្លងកាត់ទៅ អឺរ៉ុប អាហ្រ្វិក និងអាស៊ី ពីប្រទេសជប៉ុន មកឥណ្ឌូណេស៊ី សិង្ហបុរី និងមកកម្ពុជា នាពេលនេះ ក្នុងគោលបំណងដំណើរបេសកកម្មជុំវិញពិភពលោកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាបំពុលដោយផ្លាស្ទិក ដើម្បីចូលរួមដោះរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ដោយធ្វើការកែច្នៃប្លាស្ទិក ធ្វើជាសម្ភារប្រើប្រាស់ផ្សេងៗទៀតបាន ជាជាងយកទៅបោះចោល ដល់ប្រជាជនលើពិភពលោក។
    កប៉ាល់ Plastic Odyssey បានចូលចត និងបំពេញការផ្សព្វផ្សាយប្រយុទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក នៅទីក្រុងភ្នំពេញ ចាប់តាំងពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០២៤ រហូតដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីបានធ្វើដំណើរបេសកកម្មនៅជុំវិញពិភពលោកអស់រយៈពេល២ឆ្នាំមកហើយ។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មការទី៦ និងទី៤ព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភា ក្រុមទី៤ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ត្រៀមយោបល់ក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសំណើរបស់រដ្ឋសភាសុំឱ្យពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាង/សេចក្តីស្នើច្បាប់ចាំបាច់ចំនួន២